Thursday, January 23, 2014

អារ៉ែង

អារ៉ែងគឺតំបន់ព្រៃអេកូឡូស៊ីធម្មជាតិមួយ ដែលស្ថិតនៅក្នុងស្រុកថ្មបាំងខេត្តកោះកុង ។
តំបន់នេះជាតំបន់ព្រៃមួយដែលបានផ្តល់នូវអនុផលព្រៃឈើធម្មជាតិដល់ប្រជាជនដែល
រស់នៅចំណុះនឹងតំបន់នេះ ។ តាមស្ថិតិ ប្រជាពលរដ្ឋដែលរស់នៅលើផ្ទៃដីជាង ២០០០០
ហិតា ក្នុងឃុំចំនួន ៣ នៃស្រុកថ្មបាំង គឺឃុំប្រឡាយ ឃុំជំណាប់ និងឃុំថ្មដូនពៅ គឺសុទ្ធតែ
កំពុងប្រកបរបររកស៊ីអាស្រ័យស្ទើតែទាំងស្រុងលើអនុផលនៃតំបន់អារ៉ែងនេះ ។  ប៉ុន្តែថ្មីៗ
នេះ តំបន់ធម្មជាតិដ៏កម្រមួយនេះនឹងត្រូវអភិវឌ្ឍន៏ទៅជាទំនប់វារីអគ្គិសនីអារ៉ែងដែលអាច
ផ្តល់កំលាំងអគ្គិសនីបានប្រហែលជា ១០០ មេកាវ៉ាត់ ហើយដែលគេគ្រោងចាប់បើកដំណើរ
ការនៅឆ្នាំ ២០១៧ ខាងមុខនេះ ។ ពាក់ពន្ធនិងបញ្ហានេះ ប្រជាជានដែលរស់នៅតំបន់នោះ
កំពុងមានការព្រួយបារម្ភអំពីផលប៉ះពាល់មកលើបរិស្ថាន និងជីវភាពរស់នៅប្រចាំថ្ងៃរបស់
ពួកគេ ។ ចង់ដឹងថាតើក្តីបារម្ភអំពីផលប៉ះពាល់ពីការបង្កើតទំនប់វារីអគ្គិសនីអារ៉ែងយ៉ាងដូច
ម្តេចខ្លះ សូមទស្សនាខ្សែវីដេអូខាងក្រោមទាំងអស់គ្នា ។


វីដេអូបន្តាប់នេះគឺជាវីដេអូស្តីការក្នះក្នែងការពារធនធានធម្មជាតិ ការពារធន់ធានព្រៃឈើ ពី
សំណាក់ព្រះសង្ឃជាង ៤០អង្គ និងនិស្សិតមួយប្រមាណជា ៣០នាក់ ។


មិនមែនត្រឹមតែព្រះសង្ឃ និស្សិត និងប្រជាពលរដ្ឋដែលរស់នៅតំបន់នេះទេ ដែលក្នះក្នែងការ
ពារសម្បត្តិព្រៃឈើធម្មជាតិខ្មែរយើង សូម្បីជនជាតិបរទេសមួយគឺលោក អាឡិចហ្សាន់ដ្រូ
ហ្គន់ហ្សាឡេស ដេវិថសឹន ស្ថាបនិកនៃអង្ការមាតាធម្មជាតិ ក៏បាននឹងកំពុងចូលរួមយ៉ាង
សកម្មក្នុងកិច្ចខិតខំប្រឹងប្រែងថែទាំធនធានធម្មជាតិដ៏កម្រនេះដែរ ។ ខ្ញុំសង្ឃឹមកូនខ្មែរ
គ្រប់រូបនឹងចាប់ដៃគ្នាជួយថែរក្សាការពារធនធានព្រៃធម្មជាតិអោយបានគង់រង្សផងដែរ ។

No comments:

Post a Comment