Thursday, January 23, 2014

ទឹកដីផ្សារភ្ជាប់សាច់ឈាម ! ធនធានធម្មជាតិខ្មែរ អនាគតខ្មែរ

ព្រះរាជាណាចក្រកម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ ។ ពាក្យមួយឃ្លានេះ តើគួរបកស្រាយ
យ៉ាងណា ? តើសំអាងលើអ្វីទៅដែលថា  ព្រះរាជាណាចក្រដែលធ្លាប់តែខ្លាំង   បែរមកជា
ខ្សោយទៅៗ ថាអស្ចារ្យ ហើយអច្ឆរិយទៅវិញ ? តើសមដែរទេ សំរាប់ស្ថានភាពជាក់ស្តែង
របស់កម្ពុជាបច្ចុប្បន្ន   ចំពោះពាក្យមួយឃ្លានេះ ?  អ្វីខ្លះទៅដែល អច្ឆរិយពិតប្រាកដនោះ ?
មនុស្ស ? ធនធានធម្មជាតិ ? សម្បត្តិវប្បធម៌ ? ប្រវត្តិសាស្រ្ត ​​? ឬក៏ របបនយោបាយ ? 
មានអ្នកចេះដឹងណា មេត្តាជួយបកស្រាយបំភ្លឺគ្រប់ចម្ងល់ទាំងអស់ខាងលើផង ។

ទឹកដីខ្មែរ ទោះមួយដុំណាក៏មានតម្លៃមិនអាចកាត់ថ្លៃបានដែរសំរាប់ខ្ញុំ ។ ដីដែលផ្តល់
កំណើត ផ្តល់បាយទឹក ផ្តល់ផ្ទះសំបែង ផ្តល់ការហូបចុក ផ្តល់ញាត្តិសន្តាន ផ្តល់ការអប់រំ
ផ្តល់ប្រពៃណីវប្បធម៌ ផ្តល់គ្រប់យ៉ាង ។ ទឹកដីដ៏វិសិទ្ធនេះ ពិតជាមានតំលៃណាស់ ។
ដីនេះជាអាយុជិវិត ជាសាច់ឈាមរបស់ខ្ញុំ អ្វីដែលមាននៅលើដីនេះ ទោះអន់ថោកយ៉ាង
ណាក៏ដោយសុទ្ធតែជាវត្ថុដ៏មានតម្លៃមិនអាចកាត់ថ្លៃទាំងអស់ មនុស្សដែលរស់លើទឹកដី
នេះសុទ្ធតែជាពុកម៉ែ បងប្អូនសាច់ញាត្តិខ្ញុំទាំងអស់ ។ ទោះអច្ឆរិយៈ មិនអច្ឆរិយៈមិនសំខាន់
ទេ សំខាន់គឺអ្វីដែលធ្លាប់មាន និងមាននៅដីនេះនាពេលនេះ យើងត្រូវតែថែទាំអោយបាន ។

ខាងក្រោមនេះគឺជា ខ្សែវីដេអូស្តីអំពីសម្បត្តិធម្មជាតិខ្មែរដែលមានលើទឹកដីជួរភ្នំក្រវាញ
ដែលកំពុងនឹងទទួលរងនូវការបំផ្លិចបំផ្លាញ ហើយបាននឹងកំពុងយកចិត្តទុកដាក់ថែរក្សា
ការពារ និងអភិរក្សឡើងវិញ ។



No comments:

Post a Comment