ដៃម៉ែដៃទន់ដៃត្រជាក់
ដៃដាំដោតដាក់បានផ្កាផ្លែ
ដៃកាយដៃគាស់ដៃឥតល្ហែ
ដៃបេះបានផ្លែដៃថែកូន ។
ដៃម៉ែដៃថ្នមដៃកក់ក្តៅ
ដៃអោបកូនពៅថ្នមថែធួន
ដៃស៊ូដៃប្រឹងទោះនឿយខ្លួន
កូនស្ងួនធំបានដោយដៃម៉ែ ។
និយាយពីដៃម៉ែ នឹកឃើញដល់ដំណាំដែលម៉ែខ្ញុំដាំ អញ្ចឹងអនុញ្ញាតអោយខ្ញុំនិយាយពីវា
បន្តិចណា។ប៉េងប៉ោះដែលម៉ែខ្ញុំដាំដោយផ្ទាល់។ ប៉េងប៉ោះនេះឆ្ញាញ់ ហើយល្អសំរាប់
សុខភាពណាស់ព្រោះ ម៉ែមិនបានប្រើជីគីមីអ្វីឡើយ។ ម៉ែប្រើជីកំប៉ុស្ត និងអាចន៏គោ
សំរាប់ជំនួយដល់ការលូតលាស់របស់ប៉េងប៉ោះ ។ រាល់ថ្ងៃមួយថ្ងៃពីរដងព្រឹកម្តងល្ងាចម្តង
ម៉ែស្រោចទឹកនឹងជ្រុំជ្រោយដី ពូនគល់ធ្វើអោយប៉េងប៉ោះកាន់តែលូតលាស់បានល្អ ។
អូហ៍ ! ភ្លេចប្រាប់ ម៉ែគាត់ដាំដាក់ក្នុងផើង និងដោតឈើចងដើមអោយរឹងអោយប៉េងប៉ោះ
ឡើងតាមឈើ ធ្វើអោយប៉េងប៉ោះផ្លែច្រើន ផ្លែធំ និងមិនបាក់ដើម ។ ការដាំដាក់ផើងនេះ
ក៏ងាយស្រួលក្នុងការថែទាំ មិនត្រូវការទីធ្លារធំធ្វើរង ហើយអាចដាំដាក់តាំងលំអរផ្ទះ
ផងដែរ ។
No comments:
Post a Comment