Saturday, January 25, 2014

ថតរូបកាត់ស្ត្រេស ! រៀនថតជាមួយខ្ញុំ

មានវិធីជាច្រើនដែលអាចកាត់បន្ថយភាពតានតឹងនៅក្នុងចិត្តបាន ដូចជា ការសា្តប់
តន្ត្រី ឬចំរឿង ការមើលភាពយន្ត កំប្លែង ការមើលសៀវភៅថ្លុក ការលេងកីឡា ការ
ហាត់ប្រាណ ការគូរូប ការញ៉ាំអាហារ ។ល។ តែសំរាប់ខ្ញុំវិធីមួយដែលខ្ញុំកំពុងតែប្រើ
ដើម្បីកាត់បន្ថយភាពតានតឹងនោះគឺ ការថតរូប ។

តាមពិតទៅ ការថតរូបគឺមិនមែនជារឿងពិបាក ហើយក៏មិនមែនជារឿងងាយណាស់
ណាដែរ តែវាអាចជួយអោយអ្នកសប្បាយចិត្ត ហើយជួយបង្កើតនូវអនុស្សាវរីយ៍ល្អៗ
សំរាប់អ្នកថែមទៀតផង ។

ជាធម្មតាទេ នៅពេលដែលអ្នកបានទៅដល់កន្លែងណាដែលមានទេសភាព អ្នកតែងតែ
ចង់ផ្តិតយករូបភាពទុកក្នុងការចងចាំរបស់អ្នករហូត    ដោយហេតុសម្រស់ដ៏ត្រកាលនៃ
ទេសភាពទាំងនោះបានធ្វើអោយអារម្មណ៍របស់អ្នកស្រស់ស្រាយ ភ្លឺថ្លា ភ្លេចអស់រាល់
ទុកកង្វល់ទាំងឡាយ ។ អញ្ចឹង ដើម្បីផ្តិតយកនូវផ្ទាំតទស្សនីយភាពដ៍ត្រកាលនោះទុក
បាន គឺចាំបាច់អោយអ្នកថតវាទុក ព្រោះអ្នកអាចមើលរូបនោះនៅវេលាណាដែលអ្នកនឹក
ឃើញនូវភាពស្រស់បំព្រងនៃទីកន្លែងដែលអ្នកធ្លាប់បានទៅដល់នោះ ។

ថ្ងៃនេះ ខ្ញុំសូមបង្ហាញអ្នកទាំងអស់គ្នានូវរូបទាំងឡាយដែលខ្ញុំបានថតពីកន្លែងផ្សែងៗ
ដែលខ្ញុំបានទៅ ហើយខ្ញុំក៏ឆ្លៀតប្រាប់អ្នករាល់គ្នាពីវិធីថតរូបងាយៗ ផងដែរ ។

រូបថតពេលថ្ងៃរៀបលិច




រូបថតដើមឈើ










 រូបទេសភាពជួរភ្នំ







រូបផ្កា










រូបមនុស្ស








នៅមានរូបថតជាច្រើនទៀតដែលខ្ញុំបានថតនៅពេលដែលខ្ញុំមានអារម្មណ៍តានតឹង
តែខ្ញុំមិនអាចបង្ហាញអ្នកទាំងអស់គ្នាទេបានគ្រប់រូបទេ ។       រូបថតដែលខ្ញុំបានថត
ខ្លះនៅកន្លែងដែលស្រស់ស្អាតតែខ្លះទៀតនៅកន្លែងធម្មថាប៉ុន្នោះមិនមានអ្វីអស្ចារ្យ
ឡើយ ហើយម៉ាស៊ីនថតដែលខ្ញុំប្រើក៏មិនទំនើបអ្វីដែរ ត្រឹមកាមេរ៉ាឌីជីថលថោកៗ រឺ
ពេលខ្លះថតដោយកាមេរ៉ាទូរសព្ទប៉ុន្នោះ ។

ខ្ញុំមិនថារូបថតដែលខ្ញុំថត គឺស្អាតៗនោះទេ តែសំរាប់ខ្ញុំប៉ុន្នឹងគឺអស្ចារ្យណាស់ហើយ
ហេហេហេ ។ ខ្ញុំបានស្វែងពីវិធីងាយៗដើម្បីថតរូបអោយបានស្អាត តែមិនអាចរាយ
រាប់អស់ទេ ព្រោះដូចជាខ្ជិលសរសេរ ។ ថ្ងៃនេះខ្ញុំប្រាប់វិធីសាស្រ្តងាយៗ ៣ ដល់អ្នក
ទាំងអស់គ្នា គឺ
       ទី៣ ស្វែងយល់ពីកាមេរ៉ារបស់អ្នកអោយច្បាស់ ហើយសាកប្រើគ្រប់កម្មវិធីរបស់វា
       ទី១ ឧស្សាហ៍ចេញដើរថតនៅពេលថ្ងៃរះ ឬថ្ងៃរៀបលិច
       ទី២ មុននឹងថត ត្រូវសាកបិតភ្នែកស្រមៃពីរូបនៅក្នុងចិត្តដែលយើងគិតថាស្អាតបំផុត
សំរាប់វិធីថតងាយៗ ដោយប្រើកាមេរ៉ាឌីជីថល ខ្ញុំនឹងប្រាប់នៅឱកាសក្រោយ ទាក់ទងនឹង
ការធ្វើអោយព្រាល ការកំណត់Focus ការកំណត់កំរិតពន្លឺ   ការកំណត់ទីតាំង   ការកំណត់
ល្បឿនថត និងការកំណត់ប្លង់ថតជាដើម ​។ល។  

No comments:

Post a Comment